កាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១៩ ក្នុងឱកាស អបអរសាទរខួបទី ៥៥ នៃការបង្កើតសាកលវិទ្យាល័យភូមិន្ទកសិកម្ម (១៩៦៤- ២០១៩) សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានកសាងរូបសំណាក សាកលវិទ្យាធិការ ពីររូប ដែលជាអ្នកផ្តួចផ្តើម និងដឹកនាំសាកលវិទ្យាល័យភូមិន្ទកសិកម្ម តំបូង គឺ៖លោក ហូ តុង លិប សាកលវិទ្យាធិការ (១៩៦៥-១៩៦៨, ១៩៧១-១៩៧៥) និងលោក តាន់ គឹមហួន សាកលវិទ្យាធិការ (១៩៦៨ -១៩៧១) ។ រូបសំណាកទាំងពីរ ជាតំណាងបុព្វបុរស ដែលមានគុណបំណាច់ចំពោះសាកលវិទ្យាល័យ និងជាទីកន្លែងសម្រាប់ការរំលឹកដឹងគុណដល់អតីតថ្នាក់ដឹកនាំ និងមន្រ្តីរាជការដែលមានគុណបំណាច់ចំពោះសាកលវិទ្យាល័យ ។ សូមអរគុណចំពោះសប្បុរសជនទាំងអស់ ដែលជាថ្នាក់ដឹកនាំ មន្រ្តីរាជការ និងអតីនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលបានរួមជាថវិកាសម្រាប់កសាងរូបសំណាកនេះ ។
6 December 2019, in the occation of 55 Anniversary celebration, the Royal University of Agriculture built up statue of the first two rectors who are the initiator and founder of Royal University of Agriculture, namely: Mr. Ho Tong Lib, Rector (1965-1968; 1971-1975) and Mr. Tan Kim Huon, Rector, (1968-1971). These two statues are representatives of the university founder, former rectors, faculties and officer who had put great effort for the development of the university. The two statues serve for the place for the remembrance of the former leaders and officers that had done good deeds for the university. Sincer appreciation to all finannacial contritbuion from university officer, leaders, and former leaders and alumni to build the statue.