សាកលវិទ្យាល័យភូមិន្ទកសិកម្ម ជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យចំនួន ៥ ដែលជាសាកលវិទ្យាល័យគោលដៅនៃគម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP) ដែលទទួលបានឥណទានពីធនាគារពិភពលោក ។ សម្រាប់ជាជំនួយការក្នុងការអនុវត្តការងារគម្រោង សាកលវិទ្យាល័យត្រូវការជ្រើសរើស ជំនួយការចំនួន ១០ កន្លែង សម្រាប់៖
១) សម្រាប់គម្រោងស្រាវជ្រាវ អំពី សណ្តែកដី (SGA 08) ចំនួន ២ កន្លែង
២) សម្រាប់គម្រោងស្រាវជ្រាវ អំពីការកត់ត្រាប្រភេទតិណាល័យ និងការអភិរក្សប្រភេទរុក្ខជាតិដើម (SGA 09) ចំនួន ១ កន្លែង
៣) សម្រាប់់ភាពជាដៃគូរ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការបណ្តុះបណ្តាលវិស្វកម្មកសិកម្ម (RUA-KSU: FAE) ចំនួន ១ កន្លែង
៤) សម្រាប់់ភាពជាដៃគូរ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការបណ្តុះបណ្តាលមកសិកម្ម (RUA-KSU: FAG) ចំនួន ១ កន្លែង
៥) សម្រាប់់ភាពជាដៃគូរ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការបណ្តុះបណ្តាលមកសិ ឧស្សាហកម្ម (RUA-KU: FAI) ចំនួន ១ កន្លែង
៦) សម្រាប់់ភាពជាដៃគូរ ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រពន្ធធានាគុណភាពអប់រំផ្ទៃក្នុង (RUA-SEARCA: IQA) ចំនួន ១ កន្លែង
៧) សម្រាប់់ភាពជាដៃគូរ នៃកិច្ចសហការរវាងសវភក និងវិទ្យាល័យ (RUA-Local STEM ) ចំនួន ១ កន្លែង
៨) សម្រាប់់ជាជំនួយការ សម្រាប់កិច្ចការ សុវត្ថិភាពសង្គម និងបរិស្ថាន ចំនួន ១ កន្លែង
៩) សម្រាប់់ជាជំនួយការលទ្ធកម្ម ចំនួន ១ កន្លែង
ដើម្បីទទួលបានពត័មានលំអិត សូមតាមដាន facebookpage សាកលវិទ្យាល័យភូមិន្ទកសិកម្ម RUA - Royal University of Agriculture