ថ្ងៃចន្ទ ០៤រោច ខែបុស្សឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៣ មករា ឆ្នាំ២០២០ សាកលវិទ្យាល័យភូមិន្ទកសិកម្ម សហការណ៍ជាមួយ មជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍ និងបរិស្ថាន (CDE) នៃសាកលវិទ្យាល័យប៊ើន ប្រទេសស្វីស បានរៀបចំសិក្ខាសិលាដាក់ដំណើរការកម្មវិធីសិក្សា “ការអភិវឌ្ឍប្រកបដោយចីរភាព និងការគ្រប់គ្រងដីប្រកបដោយចីរភាព” សម្រាប់សាកលវិទ្យាល័យភូមិន្ទកសិកម្ម និង គ្រឹះស្ថានឧត្តមសិក្សាផ្តោតលើវិស័យកសិកម្ម នៅប្រទេសកម្ពុជា នៅ សណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។ អង្គសិក្ខាសាលានេះបានប្រព្រឹត្តិទៅ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ សិក្ខាសាលាអាចដំណើរការទៅបានក្រោមជំនួយពី វិទ្យាស្ថានសហព័ន្ធបច្ចេកវិទ្យា ហ្ស៊ូរិច ប្រទេសស្វីស ក៏ដូចជា មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD)។
On Monday, 13th January 2020 Royal University of Agriculture cooperated with the Centre for Development and Environment (CDE) of the University of Bern, Switzerland organized a High-Level Launch Event on ‘Sustainable Development and Sustainable Land Management Curriculum’ for the Royal University of Agriculture and Agriculture-Focused Higher Education Intuitions in Cambodia at Himawarri hotel, Phnom Penh Cambodia. The workshop was presided by Dr. Meas Pyseth, Under Secretary of State, Ministry of Agriculture, Forestry and Fisheries. This workshop was funded from Swiss Federal Institute of Technology Zurich of the Swiss Confederation and International Fund for Agricultural Development (IFAD).